ករណីគ្រោះថ្នាក់ចរាចរណ៍ រង្វាងម៉ូតូនិងរថយន្ត ដែលបណ្ដាលឲ្យបុរសភាគីខាងម៉ូតូម្នាក់បានស្លា ប់ ភ្លាមៗ
អង្គភាព CHN HOTNEWS យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ករណីគ្រោះថ្នាក់ចរាចរណ៍ រង្វាងម៉ូតូនិងរថយន្ត ដែលបណ្ដាលឲ្យបុរសភាគីខាងម៉ូតូម្នាក់បានស្លា ប់ ភ្លាមៗ


 ភ្នំពេញ÷បុរសម្នាក់បានបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ2022ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញJW-1231ត្រូវបានអ្នកបើកបររថយន្តដឹកដែកមួយគ្រឿងមិនចាំស្លាកលេខ បុកកិនពីលើបណ្ដាលអោយស្លា ប់ ភ្លាមៗ ខណៈដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។



តាមប្រភពបានបញ្ជាក់ឲ្យដឹងថា÷បុរសម្នាក់ដែលត្រូវជាជនរងគ្រោះ ទើបតែត្រឡប់មកពីកឹបស្លាកលេខម៉ូតូដែលទើបនឹងទិញថ្មីៗ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានបើកគេចនិងផ្លូវក្រលុក បណ្ដាលឱ្យដួល ហើយត្រូវបានរថយន្តដឹកដែកមួយគ្រឿងដែលមិនចាំស្លាកលេខ បើកកិនចំពីលើក្បាល បណ្ដាលឱ្យជនរងគ្រោះបែ ក ក្បាល ស្លា ប់ ភ្លា មៗ នៅហ្នឹងកន្លែង។ 

ប្រភពដដែលបានបន្តទៀតថា÷រម្ចាស់រថយន្តដែលជាជនបង្ករក្រោយ​ពី​បុក​ហើយ​អ្នក​បើករថយន្ត​បង្ក​មិន​បាន​ឈប់​មើល​ទេ​បែរជា​បន្ថែម​ល្បឿន​បើក​រត់​តិចខ្លួនបាត់ទៅ។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កាលពីយប់ថ្ងៃច័ន្ទទី 26 ខែធ្នូ ឆ្នាំ 2022 វេលាម៉ោង 6និង 30នាទី។

សពជនរងគ្រោះមានឈ្មោះថា ប៉ែន ណារី ភេទប្រុស អាយុ 34 ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅក្នុងភូមិ អង្ក្រង ឃុំត្រពាំងស្ដៅស្រុករមាសហែក ខេត្តស្វាយរៀង..។

ពាក់ព័ន្ធករណីខាងលើសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ជនបង្ក ដែលបានបើករត់គេចខ្លួន យកមកទទួលខុសត្រូវនិងដោះស្រាយបន្តតាមនីតិវិធីច្បាប់៕


Previous Post Next Post

Technology