ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ឆ្នាំសិក្សា ២០២៣-២០២៤ ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់
អង្គភាព CHN HOTNEWS យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ឆ្នាំសិក្សា ២០២៣-២០២៤ ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់


 ទីស្តីការក្រសួងយុត្តិធម៌៖នាព្រឹកថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ឆ្នាំសិក្សា ២០២៣-២០២៤ ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជាឧត្តមប្រយោជន៍នៅក្នុងការសិក្សារៀនសូត្រនាពេលខាងមុខនេះ។ នៅក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថា្នក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ជាច្រើនរូបផ្សេងទៀត។ 


ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កត្តាសុខសន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយក្នុងនោះដែរ ក៏បានផ្តល់ឱកាសដល់យុវជនកម្ពុជាអាចទទួលបានការសិក្សា មិនថាទាំងក្នុង ឬក្រៅប្រទេសឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីទាំងអស់ត្រូវចាប់យកឱកាសមាសនេះ តាមរយៈការខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងនោះ មកចូលរួមបម្រើជាផលប្រយោជន៍សង្គមជាតិកម្ពុជាវិញ។ បន្ថែមពីនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់និស្សិតជ័យលាភីត្រូវចេះរួមសាមគ្គី និងចេះជួយយកអាសារគ្នាទៅវិញទៅមក ដូចពាក្យស្លោកខ្មែរដែលបានលើកឡើងថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» ព្រមទាំងជូនពរដល់និស្សិតជ័យលាភីទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សាផងដែរ។










Previous Post Next Post

Technology