ពិធីប្រកាសតែងតាំងមន្ត្រីរាជការចំនួន ០៩ រូប ក្នុងរចនាសម្ព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង...
អង្គភាព CHN HOTNEWS យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពិធីប្រកាសតែងតាំងមន្ត្រីរាជការចំនួន ០៩ រូប ក្នុងរចនាសម្ព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង...

នៅរសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការចំនួន ០៩ រូប ក្នុងរចនាសម្ព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ដែលមានតួនាទីជានាយ នាយរង នាយផ្នែក នាយរងផ្នែក នៃខណ្ឌរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ និងប្រធាន អនុប្រធានការិយាល័យជំនាញ ចំណុះមន្ទីរ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តស្ទឹងត្រែង។

 

 ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តស្ទឹងត្រែង ឯកឧត្តមបានកោតសរសើរដល់មន្ត្រីរាជការទូទាំងខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់លើគ្រប់វិស័យ។

 

 ឯកឧត្តម បានលើកទឹកចិត្តឲ្យបន្តនូវការឧស្សាព្យាយាម ធ្វើការផង រៀនផង បន្តលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន និងស្ថាប័នដើម្បីបុព្វហេតុជាតិ និងប្រជាជន។

 

 ទន្ទឹមនោះដែល ឯកឧត្តម អភិបាលខេត្ត បានវាយតំលៃខ្ពស់ចំពោះមន្ត្រីរាជការទាំង ៩រូប ដែលទទួលការតែងតាំង លទ្ធផលដែលលោក លោកស្រី ទទួលបាននាពេលនេះ កើតឡើងចេញពីការខិតខំប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងគោរពនូវលក្ខណៈសម្បត្តិទាំងបួនរបស់មន្ត្រីរាជការស៊ីវិល គឺឆន្ទះម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ៕

 






 

أحدث أقدم

Technology