រដ្ឋបាលខេត្តព្រះវិហារណែនាំ និងផ្សព្វផ្សាយស្ដីពីការចុះបញ្ជីដីធ្លីជាទ្រព្យសម្បត្តិរដ្ឋ ដែលមានក្នុងបញ្ជីសារពើភ័ណ្ឌ
អង្គភាព CHN HOTNEWS យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រដ្ឋបាលខេត្តព្រះវិហារណែនាំ និងផ្សព្វផ្សាយស្ដីពីការចុះបញ្ជីដីធ្លីជាទ្រព្យសម្បត្តិរដ្ឋ ដែលមានក្នុងបញ្ជីសារពើភ័ណ្ឌ

ចេញផ្សាយ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២

វិទ្យុជាតិកម្ពុជា÷មន្ទីរព័ត៌មានខេត្តព្រះវិហា

រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១២ ខែសីហាឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំណែនាំ និងផ្សព្វផ្សាយ ស្ដីពីការចុះបញ្ជីដីធ្លីជាទ្រព្យសម្បត្តិរដ្ឋ ដែលមានក្នុងបញ្ជីសារពើភ័ណ្ឌ ក្រោម អធិបតីភាព លោក យុង គឹម ហ៊ាន អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:ភិបាលខេត្ត ដែលមានការចូល រួម ពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង ស្រុក ទាំង៨ កងកម្លាំងទាំងបី រួមនិង មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក សរ សាវេត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ បានលើកឡើងថា ការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិ មាននីតិវិធីពីរយ៉ាង ដាច់ដោយឡែកពីគ្នា ទី១.គឺការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ដែលមានន័យថាគឺជាការ ចុះបញ្ជីតាមការស្នើសុំរបស់ ម្ចាស់ដី និងទី២.គឺការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាការចុះបញ្ជីតាមគម្រោង ឬផែនការរបស់រដ្ឋ ដែលធ្វើឡើងក្នុងទ្រង់ទ្រាយធំ ច្រើនឃុំ-សង្កាត់ក្នុងពេល វេលាជាក់លាក់មួយ ដែលមានន័យថា គឺជាការចុះ បញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្ដួចផ្ដើម របស់រាជរដ្ឋាភិបាល ដោយមិនចាំបាច់មានការស្នើសុំពីម្ចាស់ដីឡើយ ហើយរដ្ឋាភិបាលជាអ្នកកំណត់ជ្រើសរើសភូមិ ឬឃុំណាមួយដែលត្រូវធ្វើការចុះបញ្ជី។ តួយ៉ាងកិច្ចប្រជុំនាឱកាសនេះ គឺ ធ្វើការពិភាក្សាដោយផ្ដោតសំខាន់ទៅលើការចុះបញ្ជីដីធ្លី មានលក្ខណៈដាច់ ដោយដុំ។


ក្នុងឱកាសនោះ លោក យុង គឹមហ៊ាន បានថ្លែងកោតសរសើរដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងទាំងបី ដែលតែងតែខិតខំប្រឹងប្រែង គ្រប់គ្រង និងថែ រក្សាទ្រព្យសម្បត្តិរដ្ឋប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងគ្រប់ជ្រុងជ្រោយស្របតាមបែបបទ នៃបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនីតិវិធី និងការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ ដើម្បីធ្វើឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយ ស័ក្កិសិទ្ធិភាព និងគណនេយ្យភាព។


ទន្ទឹមគ្នានេះដែរ លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់ថា សូមកុំយកបញ្ហានៃការចុះបញ្ជីដី មួយកន្លែង ឬពីរកន្លែងមកធ្វើជាបញ្ហានៃការរាំងស្ទះក្នុងការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យសោះ ដូច្នេះ គ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ និងពន្លឿនការរៀបចំ ឱ្យបានលឿន និងកំណត់គោលដៅឱ្យបានច្បាស់លាស់សម្រាប់ដី រដ្ឋដែលមិនទាន់បានចុះក្នុងបញ្ជី សារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រញាប់រៀបចំយកមកចុះបញ្ជី ឱ្យស្របតាមនីតិវិធីហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីបច្ចុប្បន្នភាពបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១ បានបង្ហាញថាមន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលខេត្ត មានទីតាំងអចលនទ្រព្យ សម្រាប់ធ្វើការចុះបញ្ជីដីធ្លី សរុប ចំនួន ៥៥៨ទីតាំង ក្នុងនោះមានប្លង់ចំនួន១៨៩ទីតាំង និងមិនមានប្លង់សរុបចំនួន ៣៦៩ ទីតាំង។ ដោយឡែកសម្រាប់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក ឃុំ-សង្កាត់ មានទីតាំងអចលនទ្រព្យសរុប ៨៧ទីតាំង ក្នុងនោះមានប្លង់ចំនួន ២៩ទីតាំង និងមិនមានប្លង់ចំនួន ៥៨ទីតាំង៕
Previous Post Next Post

Technology