ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣
អង្គភាព CHN HOTNEWS យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣


នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ផ្នែក ​ព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣ ដឹកនាំដោយលោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័ត​និងកម្មករសំណង់​នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិក សមាជិកា ជាច្រើន​រូប​ផងដែរ។

ក្នុងកិច្ចប្រជុំនេះផងដែរលោកប្រធានផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយនៃកម្មវិធីបានធ្វេីរបាយការណ៍យ៉ាងក្បោះក្បាយសកម្មភាពការងារក្នុងឆ្នាំកន្លងមក​ជូនដល់​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​ទាំងអស់​នៃកម្មវិធី​។

ក្រោយពី​បាន​ស្តាប់​នូវរបាយការណ៍​លោក​នាយកកម្មវិធី​បានមានមតិសំ​ណេះសំណាល​ ដឹក​នាំកិច្ចប្រជុំ​ ក្នុង​នោះផងដែរលោកបានលេីកឡេីង​ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ការងារ និងដើរតាមគោលការណ៍និងបទបញ្ជាផ្ទៃក្នុងរបស់ស.ស.យ.ក​ និងអនុសាសន៍របស់ថ្នាក់ដឹកនាំឲ្យបាន ដើម្បីធ្វើឲ្យសង្គមជាតិបន្តមានសុខសន្តិភាព​ ស្ថិរភាព​ ការអភិវឌ្ឍន៍​។ 

ក្រោយពី​បានធ្វើការសំណេះសំណាលដោយក្តីសោមនស្សរីករាយ ស្និទ្ធស្នាល និងបានផ្តល់អនុសាសន៍មួយចំនួនដល់ផ្នែកសម្រាប់អនុវត្ត​ន៍បន្ត។ 

ជាចុងបញ្ចប់លោកនាយកកម្មវិធីក៏បានអញ្ជើញប្រគល់ជូនសេចក្តីសម្រេចដល់សមាជិក និងសមាជិកា​ នៃផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយ​ នៃកម្មវិធីអាជីវកម្មវល័ត​ និងកម្មករសំណង់​ នៃ​ ស.ស.យ.ក​ រាជធានីភ្នំពេញ​ ។









ចុះផ្សាយដោយ:CHN HOT NEWS





Previous Post Next Post

Technology