ឯកឧត្តម គង់ សោភ័ណ្ឌ បានដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងតាខ្មៅ រដ្ឋបាលសង្កាត់ យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងក្មួយៗសិស្សានុសិស្សក្នុងក្រុងតាខ្មៅ ដោយមានការចូលរួមសហការជាមួយអង្គការសម្អាតទន្លេសមុទ្រ (River Ocean Cleanup) បានចូលរួមបំពេញបេសកកម្មដ៏មានសារៈសំខាន់ក្នុងការសម្អាតទន្លេ
អង្គភាព CHN HOTNEWS យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម គង់ សោភ័ណ្ឌ បានដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងតាខ្មៅ រដ្ឋបាលសង្កាត់ យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងក្មួយៗសិស្សានុសិស្សក្នុងក្រុងតាខ្មៅ ដោយមានការចូលរួមសហការជាមួយអង្គការសម្អាតទន្លេសមុទ្រ (River Ocean Cleanup) បានចូលរួមបំពេញបេសកកម្មដ៏មានសារៈសំខាន់ក្នុងការសម្អាតទន្លេ

 


ក្រុងតាខ្មៅ៖ នារសៀល ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល បានដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងតាខ្មៅ រដ្ឋបាលសង្កាត់ យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងក្មួយៗសិស្សានុសិស្សក្នុងក្រុងតាខ្មៅ ដោយមានការចូលរួមសហការជាមួយអង្គការសម្អាតទន្លេសមុទ្រ (River Ocean Cleanup) បានចូលរួមបំពេញបេសកកម្មដ៏មានសារៈសំខាន់ក្នុងការសម្អាតទន្លេ និងផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងលើការទុកដាក់សំរាម ដើម្បីធ្វើ។ឱ្យសោភ័ណ្ឌភាពក្នុងក្រុងតាខ្មៅទាំងមូល មាន បរិស្ថានស្អាត មានរបៀបរៀបរយ និងអនាម័យល្អ ក្នុងការរស់នៅប្រជាពលរដ្ឋប្រកបដោយផាសុកភាព។បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើងឱ្យបានស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាព សម្រាប់ការរស់របស់យើង។ សង្គមកម្ពុជាមាន បរិស្ថានស្អាត និងមានភាពបៃតង គឺកើតចេញពីពលរដ្ឋម្នាក់ៗចូលរួមក្នុងសកម្មភាពបរិស្ថាន មានមេត្រីភាព បរិស្ថានប្រកបដោយ ការទទួលខុសត្រូវ និងដោយស្មារតីស្រឡាញ់បរិស្ថានខ្ពស់»។


ឯកឧត្តមបានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាលុបបំបាត់សំរាមនៅលើគោក និងសំរាមក្នុងទឹកឱ្យអស់ ក្រោមពាក្យស្លោក “កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ។ យើងទាំងអស់គ្នា ត្រូវចូលរួមដាំ ដើមឈើ ដាំដើមផ្កានៅមុខ ទីធ្លាផ្ទះ ដើម្បី “សហគមន៍ស្អាត និងបៃតង” សំរាមជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា៕








Previous Post Next Post

Technology