អភិបាលខេត្តកំពង់ធំ ប្រើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ! ដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងក្រុមហ៊ុន៧មករា ផារី និងប្រជាពលរដ្ឋចំនួន ៩៩គ្រួសារ ប្រកបដោយប្រសិទ្ធភាព នៅស្រុកតាំងគោក...
អង្គភាព CHN HOTNEWS យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្តកំពង់ធំ ប្រើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ! ដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងក្រុមហ៊ុន៧មករា ផារី និងប្រជាពលរដ្ឋចំនួន ៩៩គ្រួសារ ប្រកបដោយប្រសិទ្ធភាព នៅស្រុកតាំងគោក...

(រដ្ឋបាលខេត្តកំពង់ធំ) ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្កកំពង់ធំ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ប្រើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ! ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលបានកើតមានឡើងអស់រយៈជាច្រើនឆ្នាំមកហើយ រវាងក្រុមហ៊ុន៧មករា ផារី និងបងប្អូនប្រជាពលរដ្ឋចំនួន ៩៩គ្រួសារ ស្ថិតនៅតំបន់កោះរះ ក្នុងតំបន់២ លើផ្ទៃដីចំនួន ២០០ហិចតា នាព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០២២ នៅសាលាឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ 

 

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ការជួបគ្នាថ្ងៃនេះ ដើម្បីអង្គរជុំក្តាប់បាននូវអ្វីដែលកើតឡើងលើដីទំនាស់នេះ និងរូបភាពទំនាស់ ដើម្បីឈានទៅដល់សិក្សាបញ្ចប់នៃបញ្ហាទំនាស់រឿងដីធ្លីរវាងដីក្រុមហ៊ុន៧មករា ផារី ជាមួយនឹងបងប្អូនប្រជាពលរដ្ឋព្រោះថាទំនាស់ដីធ្លីនេះបានអូសបន្លាយយូរឆ្នាំនិងបានប្រើប្រាស់យន្តការតុលាការក្នុងចេញដីការក្សាការពារដើម្បីបានសិទ្ឋិប្រើប្រាស់អាស្រ័យផល លើដីរបស់រដ្ឋ (ដីតំបន់២ )។

 

 ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្ត បានឲ្យខាងភាគីក្រុមហ៊ុន៧មករា ផារី និងភាគីតំណាងប្រជាពលរដ្ឋ បានលើកឡើងអំពីប្រវត្តិដី និងប្រវត្តិនៃការចូលកាន់កាប់ដី ព្រមទាំងឲ្យអាជ្ញាធរដែនដីធ្វើការបំភ្លឺពីបន្ថែមទៀត បន្ទាប់ពីចុះសិក្សា ស្រាវជ្រាវកន្លងមក។ 

 

ជាមួយគ្នានោះដែរ បន្ទាប់ពីឯកឧត្តម ងួន រតនៈ បានធ្វើការសម្របសម្រួល និងស្វែងរកដំណោះស្រាយអស់រយៈពេលជាច្រើនម៉ោង ភាគីទាំងពីរ បានយល់ព្រមឯកភាពបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះ ដោយបែងចែកគ្នាពាក់កណ្តាលម្នាក់ លើផ្ទៃដីចំនួន ២០០ហិចតា ។

 

 ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរដែនី ធ្វើការជាមួយតំណាងក្រុមហ៊ុន៧មករា ផារី ជួបប្រជាពលរដ្ឋទាំង ៩៩គ្រួសារ បន្តចុះទៅធ្វើការ បែងចែកដីទំនាស់នេះ រវាងក្រុមហ៊ុន៧មករា ផារី និងប្រជាពលរដ្ឋ ដោយមានកំណត់បោះបង្គោលព្រំឱ្យបានច្បាស់លាស់។

 

 ហើយសូមភាគីទំនាស់ទាំងពីរ ត្រូវដកពាក្យបណ្ដឹងទាំងឡាយណាដែលពាក់ព័ន្ធនឹងបុគ្គល រឿងទំនាស់ដីធ្លីនេះ នៅក្នុងសមត្ថកិច្ចតុលាការ បន្ទាប់ក្រុមការងារបានធ្វើការបិទបញ្ចប់នៃបញ្ហាទំនាស់នេះ។

 

 ចុងក្រោយ ឯកឧត្តម ងួន រតនៈ សំណូមពរដល់ភាគីទាំងពីរ សូមបញ្ចប់គ្រប់រឿងទាំងអស់ ដើម្បីឲ្យកើតមានសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងចូលទៅអាស្រ័យផលកុំទុកដីចោល ត្រូវប្រើប្រាស់ឲ្យសមស្របទៅតាមពេលវេលា និងគោលបំណងនៃការប្រើប្រាស់ ជាជាងទុកដីនៅទំនេរ ។.







 

أحدث أقدم

Technology