ឯកឧត្តម ហ៊ុន ម៉ានី៖ «ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំងសាមគ្គីផ្ទៃក្នុងយើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់តាំងគណបក្សប្រជាជននៅតែរឹងមាំជាមួយគ្នា»
អង្គភាព CHN HOTNEWS យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ហ៊ុន ម៉ានី៖ «ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំងសាមគ្គីផ្ទៃក្នុងយើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់តាំងគណបក្សប្រជាជននៅតែរឹងមាំជាមួយគ្នា»


 ឯកឧត្តម ហ៊ុន ម៉ានី៖ «ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំងសាមគ្គីផ្ទៃក្នុងយើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់តាំងគណបក្សប្រជាជននៅតែរឹងមាំជាមួយគ្នា»



ក្រោយពីបានស្តាប់នូវរបាយការណ៍អំពីលទ្ធផលនៃក្រុមពិភាក្សានៃសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»

ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សមាជិក សមាជិកា ដែលបានធ្វើការពិភាក្សាយ៉ាងផុលផុសឈានដល់ការឯកភាពជាស្មារតីរួមគ្នា និងផ្តល់ជាធាតុចូលសំខាន់ៗជាច្រើនដល់អង្គសិក្ខាសាលាទាំងមូល។


ទន្ទឹមនេះដែរឯកឧត្តមក៏បានយកឳកាសក្រើនរំលឹកនូវបទពិសោធន៍កន្លងមកដែលគណបក្សប្រជាជនបានឆ្លងកាត់ជាពិសេសដំណាក់កាលឆ្នាំ២០១៣ ដោយឯកឧត្តមបានលើកឡើងថា «ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំងសាមគ្គីផ្ទៃក្នុងយើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់តាំងគណបក្សប្រជាជននៅតែរឹងមាំ»។ 



ជាមួយគ្នានេះ ក្នុងបរិបទនៃការវិវឌ្ឍជាប្រចាំនៃកិច្ចការព័ត៌មាន និងបច្ចេកវិទ្យា ឯកឧត្តមបានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយ ដែលទាមទារការធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។ ឯកឧត្តមបានលើកទឹកចិត្ត សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យចេះសម្រួច និងស្វែងរកវិធីសាស្ត្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន និងចំក្រុមគោលដៅ ហើយដែលជាព័ត៌មានដែលមានហេតុ មានផល មានប្រយោជន៍ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។




សូមជម្រាបជូនថា ព្រឹកនេះសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរបទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» ដែលរៀបចំដោយគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបន្តនាព្រឹកនេះ ជាមួយការធ្វើរបាយការណ៍អំពីលទ្ធផលនៃក្រុមពិភាក្សាទាំងបីកាលពីម្សិលមិញ។





أحدث أقدم

Technology