អភិបាលខេត្ត​កំពង់ចាម ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន លើ​ចំណេះដឹង​បច្ចេកវិទ្យា
អង្គភាព CHN HOTNEWS យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្ត​កំពង់ចាម ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន លើ​ចំណេះដឹង​បច្ចេកវិទ្យា


 (កំពង់ចាម)​៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៣៩ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ ២០២២​នេះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ ត្រូវ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន លើ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ងាយស្រួល​ក្នុង​ការទទួល​ព័ត៌មាន នឹង​បម្រើ​សេវា​បាន​ឆាប់រហ័ស ជូន​ប្រជាពលរដ្ឋ ។​

ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍​បន្ត​ថា មកដល់​ពេល​បច្ចុប្បន្ន​នេះ បច្ចេកទេស​ឧស្សាហកម្ម កំពុងតែ​វិវឌ្ឍន៍​ទៅមុខ ប៉ុន្តែ​នៅ​មាន​មន្ត្រី​យើង​ខ្លះ សូម្បី​តែ​ហ្វេ​សប៊ុក​មិនទាន់​ចេះ​លេង​ផង ឬ​មិន​ចេះ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​តែម្តង ដែល​ប្រការ​នោះ ធ្វើឱ្យ​ការងារ​ដើរ​មិន​ទាន់​បច្ចេកវិទ្យា ។​


ឯកឧត្តម​អភិបាលខេត្ត​បន្តថា បច្ចុប្បន្ននេះ គឺ​គេ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា តាម​អន​ឡា​ញ ដើម្បី​ជូន​ដំណឹង ឬ​ទំនាក់ទំនង​ការងារ​ផ្សេងៗ តាម​កម្មវិធី Telegram ឬ WhatsApp គឺ​ធ្វើឲ្យ​ទទួល​ព័ត៌មាន​បាន​លឿន និង​ធ្វើ​ការងារ​បាន​ឆាប់រហ័ស ។​ដូច្នេះ​តម្រូវឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​ក្នុង​ខេត្ត​កំពង់ចាម ចាំបាច់​ត្រូវ​ចេះ និង​ត្រូវ​មាន​ការ​វិវឌ្ឍន៍​ខ្លួន​ដល់​កម្រិត​មួយ ដែល​យើង​អាច​ទទួល​ព័ត៌មាន ឬ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស ដើម្បី​ឈាន​ឆ្ពោះទៅរក​ការរីកចម្រើន នៃ​ការបំពេញ​មុខងារ​របស់​យើង ជា​មន្ត្រី​រាជការឲ្យ​សាកស​មជាមន្ត្រី បម្រើ​ប្រជាពលរដ្ឋ ។​



ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា ជំងឺ​កូវី​ដ​១៩ ប្រភេទ​ថ្មី (​ប៊ី​អេ​4,​ប៊ី​អេ​5) គឺ​មាន​ការឆ្លង​ឆាប់រហ័ស និង​ឆ្លង​ឡើងវិញ​បើ​ទោះបីជា អ្នក​ធ្លាប់​កើត​ជំងឺ​កូរ​វិត​ព្យាបាល​ជា​ហើយ​ក៏​ដោយ ។ ហើយ​ការ​វិវិត្ត​ន៍​នៃ​ជំងឺ​នេះ​គឺ​មាន​ការលំបាក​ក្នុងការ ការពារ​មិន​ឱ្យ​កើត ប្រសិនបើ​បុគ្គល​ម្នាក់ៗ ខ្វះ​ការប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ជាពិសេស​ការឆ្លង ងាយ​និង​កើតឡើង​ក្នុង​ពេល​ទទួលទាន​អាហារ​ជុំគ្នា ក្នុង​ពិធីបុណ្យ ឬ​ពិធីជប់លៀង​ផ្សេងៗ​ជាដើម ៕


أحدث أقدم

Technology