សាលាខេត្តកំពង់ចាម ៖ វគ្គតម្រង់ទិស (វគ្គទី២) ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ សម្រាប់ក្រុមប្រឹក្សាដែលទើបជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានរៀបចំចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃស្រុកចំនួន០៣ គឺ ស្រុកកំពង់សៀម ស្រុកព្រៃឈរ និងស្រុកជើងព្រៃ សរុបចំនួនប្រមាណ ១៣៥រូប។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕